សៀមរាបៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំឆ្លង ឧប្បសម្ព័ន្ធផែនការ ការពារធានាសន្តិសុខ សុវត្តិភាព និងរក្សាសណ្តាប់ធ្នាប់ ដំណើរទស្សនកិច្ចជាផ្លូវការ ប្រធានាធិបតី នៃសាធារណ:រដ្ឋសឹង្ហបូរី និងលោកជំទាវ នៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៧
និង ផែនការ ការពារធានាសន្តិសុខ សុវត្តិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៧ នាពេលខាងមុខនេះ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង
នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទី និង នាយ នាយរង កងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធ ផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)