អហ ភ្នំពេញ៖ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចលើស្ពានព្រះមុន្នីវង្សចាស់ កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅបានឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ អាត វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់សង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រឿងហេតុ៖ ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូជាងធ្វើផ្ទះឲ្យឪពុករបស់ខ្លួនថា យកទៅទិញស្លឹកងប់ ហើយខ្លួនបានជិះម៉ូតូមកភ្នំពេញ ដើម្បីយកទៅលក់នៅឃ្លាំងរំសេវ។ ដោយទទួលបានព័ត៌មាន កម្លាំងបានសហការជាមួយបងប្អូនជនរងគ្រោះ ឃាត់បានជនសង្ស័យបាននៅលើស្ពានព្រះមុន្នីវង្ស។ ចាប់យកវត្ថុតាងម៉ូតូC125 ពណ៌ខ្មៅ ស្លាកលេខស្វ.រ 1D9313។

បុរសម្នាក់ខ្ចីម៉ូតូគេជិះយកមកលក់នៅភ្នំពេញត្រូវបានចាប់ខ្លួន
- Post author:Eng Hy
- Post published:September 17, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង បានចុះសម្រួលចរាចរណ៍ រក្សាសណ្ដាប់ធ្នាប់ និងសហការបាញ់ទឹកពន្លត់អគ្គិភ័យឆាបឆេះរោងស្តុកប្រេងសាំង

កម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹងចាប់បានជនសង្ស័យ៣នាក់នឹងគ្រឿងញៀន៥០កញ្ចប់

អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដកហូតរថយន្តមួយគ្រឿង និងឈើចំនួន ៩១ដើម!

សមត្ថកិច្ចអាវុធហត្ថ ដុតបំផ្លាញរថយន្តតូរីសកែច្នៃ ដឹកឈើល្មើសច្បាប់ចំនួន ០៤គ្រឿង!
