តាកែវ: ដោយទទួលបានការណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែផ្តាំផ្ញើដល់មេបញ្ជាការ តាមបណ្តារាជធានី_ខេត្ត
ទៅលើការងារថែទាំ និងយកចិត្តទុកដាក់លើជីវភាព និងសុខភាពរបស់បងប្អូនដែលស្ថិតនៅក្រោមឱវាទ ជាក់ស្តែង នៅម៉ោង៨ និង០០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ លោកវរសេនីយ៏ឯក សឹម សឿន មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ បាននាំយកសម្ភារៈ និងថវិកា ជូនដល់លោកស្រី ព្រិន្ទបាលឯក ឈុន ម៉ូនីតា ជំនួយការ ការិយាល័យបុគ្គលិក ដែលបានសំរាលបុត្រ កំពុងសំរាកនៅផ្ទះរបស់ខ្លួន ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រួមមាន៖
១.ថវិកា ១៥០០០០រៀល
២.ទឹកផ្លែឈើ ១ កេះ
៣.ទឹកដោះគោឆៅ ២ យួរ
៤.ទឹកសុទ្ធលីយ៉ុង ១ យួរ ។
នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ ឯកឧត្តម មេបញ្ជាការ ដល់នាយ នាយរង និង ពលអាវុធហត្ថ គ្រប់រូបដែលជួបការលំបាក និងមានទុក្ខធុរៈផ្សេងៗ ។
(អត្ថបទៈ ម៉ាន់ ដាវីត)