You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការ បង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់ៈ នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើខេត្ត បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១.រថយន្តម៉ាក ម៉ាក់សាំយ៉ុង ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទធ្នង់ ចំនួន ៩៩ កំណាត់ ស្មើនិង ១,៦៨៣ ម៉ែត្រគូប។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)