ប៉ៃលិនៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន សហការណ៍ជាមួយ មន្ត្រីមន្ទីរបរិស្ថាន និងកម្លាំងមន្ត្រីផ្នែកប្រតិបត្តិច្បាប់ MJP បានចុះត្រួតពិនិត្យភូមិសាស្ត្រ ភ្នំដំបង
ត្រង់ចំណុចលេខ GPS 0255091 UTM 1403523 ដែលជាចំណុចភូមិសាស្ត្រដីពាក់ព័ន្ធជាមួយមន្រ្តីកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងគោលបំណងពិនិត្យ និងស្រាវជ្រាវអោយបានច្បាស់លើករណី ចោទប្រកាន់មន្រ្តីកងរាជអាវុធហត្ថខេត្តប៉ៃលិនម្នាក់ ពីបទកាប់ទន្រ្ទានយកដីរដ្ឋ។
ក្រោយពីបានសហការ ជាមួយមន្ត្រីជំនាញ និងពិនិត្យស្រាវជ្រាវជាក់ស្តែង ឃើញថាមិនមានកំណត់បង្ហាញណាមួយដែលជាប់ពាក់ព័ន្ធក្នុងករណីកាប់ទន្ទ្រានយកដីរដ្ឋឡើយ ហើយមន្ត្រីកងរាជអាវុធហត្ថរូបនោះ ក៏មិនអនុញ្ញាត្តអោយទៅអាស្រ័យផលនៅលើដីទំនាស់នោះទៀតដែរ ។
(អត្ថបទ ម់ី វុទ្ទារ៉ា)