ព្រះវិហារៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហានកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន២៧នាក់ ក្នុងនោះប្រកាសមុខងារ ជួរមេបញ្ជាការរងខេត្តចំនួន០៧នាក់
និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៌ទោចំនួន១២នាក់ ថ្នាក់វរសេនីយ៌ត្រីចំនួន០៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ
មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ នាយ នាយរងកងរាជអាវុធហត្ថខេត្ត សរុបចំនួន៥៤នាក់ផងដែរ។
(អត្ថបទៈ ឡុក ឡា)