ឧត្តរមានជ័យៈ នៅវេលាម៉ោង១៥ និង៤០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០៣នាក់ ដែលជិះម៉ូតូ អុកឡុកអោយខូចសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងទីរួមស្រុក ស្ថិតនៅចំណុចភូមិ ឃុំ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ក្មេងទំនើងដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. រ៉ាន់ សុគន្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅ ភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
០២. ធឿន ភារុណ ភេទប្រុស អាយុ១៧ ទីលំនៅភូមិទួលប្រាសាទ ឃុំ ទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
០៣. ថន រតនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា ការឃាត់ខ្លួនក្មេងទំនើងទាំងអស់នោះ គឺធ្វើឡើងក្រោមការណែនាំ របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ត្រូវលុបបំបាត់អោយអស់រាល់ភាពអសកម្ម ដែលកើតឡើងនៅតាមបណ្តា ស្រុក ក្រុង ក្នុងទីរួមខេត្ត។
ក្មេងទំនើងទាំងនោះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថបានធ្វើការណែនាំ និងអប់រំ រួចអោយអាណាព្យាបាល ធ្វើកិច្ចសន្យា ដើម្បីអោយត្រលប់ទៅលំនៅដ្ឋានវិញ។
(អត្ថបទ ម៉ាន់ ដាវីត)