You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចភូមិប៉ប្រ៉ក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពងឆ្នាំង។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អួន ចំនួន៩៥០ម៉ែត្រ
០២. លបលូចំនួនសាច់អួន ចំនួន១០មាត់លូ
០៣. បង្គោលចំនួន៤៥០ដើម
០៤. កូនត្រីចំរុះចំនួន៣០គីឡូក្រាម។

ជនសង្ស័យ និង វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកកូនត្រី ត្រូវបានលែងចូលក្នុងទន្លេវិញ។


(អត្ថបទៈ ម៉ាន់ ដាវីត)