តាកែវៈ នៅវេលាម៉ោង១៤ និង៣០រសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីបំពាក់ឋាន្តរសក្តិ ដល់នាយអាវុធហត្ថខេត្តចំនួន២៨នាក់ ក្នុងនោះមានថ្នាក់វរៈសេនីយ៍ទោចំនួន០៧នាក់ ថ្នាក់វរៈសេនីយ៍ត្រីចំនួន២១នាក់ ដែលប្រព្រឹត្ត ក្រោមអធិបតីភាព ឯកឩត្តម
ឩត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
បន្ទាប់ពីការបំពាក់រួចមក ឯកឩត្តម មេបញ្ជាការ បានណែនាំ ដល់នាយអាវុធហត្ថទាំងអស់ អោយយល់ច្បាស់ ពីតួនាទីនិងភារកិច្ចរបស់ខ្លួន និងបានក្រើនរំលឹក ដល់នាយ នាយរង និងពលអាវុធហត្ថ ទាំងអស់អោយទៅពិនិត្យមើលឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។
(អត្ថបទ សុវណ្ណារ៉ា)