កោះកុងៈ នៅវេលាម៉ោង៨ និង០០ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលប្រព្រឹត្ត ក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយ នាយរងការិយាល័យ និងនាយ នាយរង កងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។
ក្នុងពិធីបំពាក់ឋានន្តរសក្តិនេះដែរ រួមមានចំនួន១៩នាក់ដែលត្រូវបំពាក់ ក្នុងនោះមានថ្នាក់ វរសេនីយ៍ទោ ចំនួន០៦នាក់ ថ្នាក់វរសេនីយ៍ត្រីចំនួន១៣នាក់ និងប្រកាសមុខងារចំនួន០៥នាក់។
(អត្ថបទ ម៉ាន់ ដាវីត)