ឧត្តរមានជ័យ: នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យតួនាទីភារកិច្ច និងការងារ
កងរាជអាវុធហត្ថ ខែមករា និងទិសដៅបន្ត ខែកុម្ភ: ឆ្នាំ២០១៧ និងបានផ្សព្វផ្សាយផែនការ ស្តីពីការបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ ផែនព័ត៌មាន និងសន្តិសុខ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ និងមេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការ សរុបចំនួន២៨នាក់។
( អត្ថបទៈ ម៉ាង សាម៉ន)