ភ្នំពេញៈ នៅសាលាកងរាជអាវុធហត្ថកំបូល ថៃ្ងទី០៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៏ឯក សិុន សូផាន្នី មេបញ្ជាការរង
ទទួលបន្ទុកផែនការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្កិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឧត្តមេសនីយ៏ នាយកសាលាកំបូល ស្នងការ ស្នងការរង ព្រមទាំងនាយ នាយរងការិយាល័យ ជាច្រើនរូបទៀត។
លោកវរសេនីយ៏ឯក ហ៊ាន វុទ្ធី នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានសេចក្កីប្រកាសរបស់ក្រសួងការពារជាតិស្តីពីការ ប្រកាសមុខងារ និងតម្លើងឋានន្តរសក្កិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថដែលមានថ្នាក់ ឧត្តមសេនីយ៍ វរសេនីយ៍ ចុះហត្ថលេខា ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី បានមានប្រសាសន៍ថាៈ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្នុងនាមខ្ញុំផ្ទាល់សូមសម្តែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះស្នាដៃដែលឯកឧត្តម,ឧត្តមសេនីយ៏និងនាយ.នាយរងនៃកងរាជអាវុធហត្ថដែលដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីបេសសកម្មរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។ការតម្លើងឋានន្តរស័ក្កិនិងប្រកាសមុខងារនាយទាហាននៃកងរាជអាវុធហត្ថនៅពេលនេះបានបង្ហាញនូវការយកចិត្តទុកដាក់និងទំនុបចិត្តពីរាជរដ្ឋាភិបាល,ពីក្រសួងការពារជាតិ,អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនិងពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដល់នាយ.នាយរងអាវុធហត្ថដែលបានខិតខំបំពេញតួនាទីមិនខ្លាចនឿយហត់,ហានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គមសណ្តាប់ធ្នាប់សាធារណៈដើម្បីបម្រើសេចក្កីសុខជូនប្រជាពលរដ្ឋនឹងប្រទេសជាតិទាំងមូល។ជាមួយនោះដែរ!ឯកឧត្តមក៏បានផ្តាំផ្ញើដល់នាយទាហាននៃកងរាជអាវុធហត្ថដែលទើបទទួលការប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរសក្កិនាពេលនេះត្រួវយកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថអំពីទស្សនះជំហរសកម្មភាពដោយអនុវត្តម៊ឹងម៉ាត់តាមវិធាការផ្ទៃក្នុងទាំង០៩ចំណុចដែល ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការរង និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញក្នុងអង្គប្រជុំវិសាមញ្ញពង្រឹងការអនុវត្តន៏តួនាទីភារកិច្ចកងរាជអាវុធហត្ថនិងផ្សព្វផ្សាយសភាពការណ៏ថ្មីៗ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះ ៕
(អត្ថបទៈ ខៀវ ដារ៉ា)