ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងធ្វើការអប់រំចិត្តសាស្ត្រវគ្គទី៣ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចំនួនប្រមាណ១៧០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ កម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ និងបទបញ្ជា ៦ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ។ល។ ការងារអប់រំចិត្តសាស្ត្រនេះត្រូវបានជាបន្តបន្ទាប់ទូទាំងប្រទេស២៥រាជធានី ខេត្តរហូតដល់ខែតុលាទើបចប់ យោងតាមផែនការត្រូវបានបែងចែកជា៣ក្រុម។ ក្រុមទី១ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការអប់រំផ្សព្វផ្សាយចំនួន៨រាជធានី ខេត្ត។ ក្រុមទី២ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការអប់រំផ្សព្វផ្សាយចំនួន៨ខេត្ត។ ក្រុមទី៣ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការអប់រំផ្សព្វផ្សាយចំនួន៨ខេត្ត។

ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រវគ្គទី៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
- Post author:Eng Hy
- Post published:September 17, 2015
- Post category:កសាងធនធានមនុស្ស
You Might Also Like

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អញ្ជើញធ្វើបទឧទ្ទេសនាម ផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសួរសុខទុក្ខមន្រ្តីកងរាជអាវុធហត្ថ កំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ទោ ស សំបូរធន ជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោល វិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជា យោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ

ឧត្តមសេនីយ៍ឯក សិុន សូផាន្នី ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ៧រូប និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ១២រូប ថ្នាក់វរសេនីយ៍ត្រី១២រូប ដល់នាយទាហានជាន់ខ្ពស់កងរាជអាវុធហត្ថ
