តាកែវៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដូនកែវ បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ។
នេះបើតាមការឱ្យដឹងពី លោកវរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. សួន លីហ៊វ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ អ្នករត់តាក់សុីនៅភូមិតាមួង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ
០២. ង៉ែត ចំណាន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ធំ ដែលមានទំងន់ ១១,៧០ក្រាម
០២. ទូរស័ព្ទ ចំនួន០៣គ្រឿង
០៣. រថយន្តបាឡែន ចំនួន១ គ្រឿង ពណ៏ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AK3266។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)