ប៉ៃលិនៈ វេលាម៉ោង៨ និង០០ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាអាវុធហត្ថខេត្តប៉ៃលិន បានប្រារព្ធពិធីផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយ នាយរងការិយាល័យ និងនាយ នាយរង កងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តទាំងអស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសខួបលើកទី៣៨ ទិវាបុណ្យជាតិ ០៧ មករា ១៩៧៩ – ០៧ មករា ២០១៧ ផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)