កំពតៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបន្ទាយមាស ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការ ឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិប្រភុង ឃុំសំរោងលេី ស្រុកបន្ទាយមាស ខេត្តកំពត ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ ទុយ រស្មី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់សណ្តែក រស់នៅភូមិត្រពាំងមន្ទីរ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ធំ ដែលមានទម្ងន់ស្មើ៣.៦០ក្រាម
០២. ទូរស័ព្ទ ចំនួន០១គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅមូលដ្ឋាន កងរាជអាវុធហត្ថ ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យនោះ បានឆ្លើយសារភាពថា រូបគេនៅមានបក្ខពួកម្នាក់ទៀត ដែលរូបគេតែងតែយកថ្នាំញៀនទាំងនោះទៅអោយ ហើយចែកចាយបន្តនោះ គឺមានឈ្មោះ អ៊ុក វុធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
បន្ទាប់ពីទទួលបានចម្លើយសារភាពភ្លាម នៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃដដែល និងដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថ ក៏បានពួនស្ទាក់ ដើម្បីរង់ចាំធ្វើការឃាត់ខ្លួនជនសង្ស័យនោះ។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថក៏បានប្រទះឃើញជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនបានដោយជោគជ័យ និងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៦០ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)