ប៉ៃលិនៈ នៅវេលាម៉ោង០៩ និង២០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសាលាក្រៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ។
មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. សឿម សាមី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ
០២. ដាញ់ វណ្ណារិត ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាងថតរូប
០៣. សរ មករា ភេទទី៣ រស់នៅភូមិកើតហេតុខាងលើ មុខរបរបើកសំអាងការ
អ្នកទាំង០៣នាក់ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់
០២. ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ចំនួន០១គ្រាប់
០៣. ប្រាក់ចំនួន ២៤,៥០០ រៀល។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)