You are currently viewing កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ បង្រ្កាបអាជីវកម្មជីករ៉ែខុសច្បាប់

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ បង្រ្កាបអាជីវកម្មជីករ៉ែខុសច្បាប់

មណ្ឌលគិរីៈ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ក្រុមស្រាវជ្រាវព័ត៌មាន និងបង្រ្កាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយមន្ទីរ៉ែ និងថាមពល ខេត្តមណ្ឌលគីរី និង កងរាជអាវុធហត្ថខេត្តក្រចេះ បានចុះស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មជីករ៉ែខុសច្បាប់ចំនួន០៣ទីតាំង ស្ថិតនៅចំនុចភូមិអន្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី និងបានចាប់យកវត្ថុតាងរួមមាន គ្រឿងចក្រអេស្កាវាទ័រចំនួន២គ្រឿង ផងដែរ។

បើតាមការអោយដឹងពីភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានអ្នកបើកបរគ្រឿងចក្រចំនួន០២នាក់ និង ម្ចាស់អាជីវកម្មរ៉ែខុសច្បាស់ចំនួន០២នាក់ ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ជាម្ចាស់អាជីវកម្ម ត្រូវបានព្រះរាជអជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគីរី នាំយកទៅសួរនាំ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការនៅខេត្តមណ្ឌលគីរី។ ចំណែក អ្នកបើកបរគ្រឿងចក្រ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បាននាំមកបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។


(អត្ថបទ​ៈ ម៉ាន់ ដាវីត)