ភ្នំពេញៈ បន្ទាប់ពីការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរខួបលើកទី៣៨ ទិវាជ័យជំនះ៧មករា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ០៦ដល់០៨ ខែមករា ឆ្នាំ២០១៧ កន្លងមកទើបបានបញ្ចប់ក្នុងពេលថ្មីៗនេះ ហើយក៏បានរកឃើញម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១
ដោយបានទៅលើក្រុមកីឡាករមកពីសាលានាយទាហានសកម្ម ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡា កងយោធពលខេមរភូមិន្ទ។
ក្នុងនោះផងដែរ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម ២០ក្រុមដែលបានចូលរួមប្រកួត ក្នុងនោះលទ្ធផលចំណាត់ថ្នាក់នៃការប្រកួតរួមមាន៖
*ចំណាត់ថ្នាក់ក្រុមប្រភេទទី១
– ចំណាត់ថ្នាក់លេខ ១៖ បានទៅលើសាលានាយទាហានសកម្ម
– ចំណាត់ថ្នាក់លេខ ២៖ បានទៅលើកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១
– ចំណាត់ថ្នាក់លេខ ៣៖ បានទៅលើកងពលតូចការពារឆ្នេរកោះលេខ៣១
– ចំណាត់ថ្នាក់ទី ៤៖ បានទៅលើយោធភូមិភាគទី៣
– ចំណាត់ថ្នាក់ទី ៥៖ បានទៅលើកងរាជអាវុធហត្ថរាជធានីភ្នំពេញ
– ចំណាត់ថ្នាក់ទី ៦៖ បានទៅលើបញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងអំពើភេរវកម្ម
– ចំណាត់ថ្នាក់ទី ៧៖ បានទៅលើវិទ្យាស្ថានកងទ័ពជើងគោក
– ចំណាត់ថ្នាក់ទី ៨៖ បានទៅលើបញ្ចាការដ្ឋានកាំភ្លើងធំ
– ចំណាត់ថ្នាក់ទី ៩៖ បានទៅលើក្រុម Vital Water
– ចំណាត់ថ្នាក់ទី ១០៖ បានទៅលើកងទ័ពជើងគោក
– ចំណាត់ថ្នាក់ទី ១១៖ បានទៅលើកងពលតូចលេខ៧០
– ចំណាត់ថ្នាក់ទី ១២៖ បានទៅលើក្រុម Cambodia Beer
– ចំណាត់ថ្នាក់ទី ១៣៖ បានទៅលើកងកម្លាំងនគរបាលជាតិ
– ចំណាត់ថ្នាក់ទី ១៤៖ បានទៅលើនាយកដ្ឋានស្រាវជ្រាវចារកិច្ច
– ចំណាត់ថ្នាក់ទី ១៥៖ បានទៅលើបញ្ជាការដ្ឋានអង្គរក្ស
– ចំណាត់ថ្នាក់ទី ១៦៖ បានទៅលើក្រសួងបរិស្ថាន
– ចំណាត់ថ្នាក់ទី ១៧៖ បានទៅលើក្រុមល្បុក្កតោ
– ចំណាត់ថ្នាក់ទី ១៨៖ បានទៅលើក្រុមអមតៈ (ខ្មែរ-បរទេស)
– ចំណាត់ថ្នាក់ទី ១៩៖ បានទៅលើក្រុមសេនាធិការអមតៈ
– ចំណាត់ថ្នាក់ទី ២០៖ បានទៅលើក្រុមអមតៈ៩។
(អត្ថបទៈ អ.ហ.ភ.ព)