អហ សីហនុ៖ នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើពិធីផ្សព្វផ្សាយ ស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចំនួនប្រមាណ១៦០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ។ល។
ឧត្តមសេនីយ៍ទោ នាង សុជីវី បន្តអប់រំផ្សព្វផ្សាយការងារចិត្តសាស្ត្រវគ្គទី២ដល់អាវុធហត្ថនៅខេត្តព្រះសីហនុ
- Post author:Eng Hy
- Post published:September 17, 2015
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់