ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកម្មវិធីប្រកួតកីឡាបាល់ទាត់អបអរសាទទិវាជ័យជំនះ ៧មករា នៅទីលានបាល់ទាត់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានមានមតិណែនាំដល់កីឡាករទាំងអស់ អោយជៀសឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀន ធ្វើអោយមនុស្សខាតបង់ពេលវេលា ថវិកា និងធ្វើប៉ះពាល់កិត្តិយសដល់សង្គម ក្រុមគ្រួសារ និងសមីខ្លួនផ្ទាល់។
ជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានមានមតិផ្តាំផ្ញើ ដល់កីឡាករទាំងអស់ ត្រូវធ្វើជាយុវជនល្អនៅក្នុងសង្គម កូនល្អនៅក្នុងគ្រួសារ សិស្សល្អនៅក្នុងសាលា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី ដើម្បីជួយអភិវឌ្ឍន៍សង្គម នាពេលអនាគត។
(អត្ថបទៈ ម៉ាន់ ដាវីត)