You are currently viewing ឈើប្រណិតជាច្រើនដុំ ត្រូវបានរកឃើញនៅចំណុច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ឈើប្រណិតជាច្រើនដុំ ត្រូវបានរកឃើញនៅចំណុច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នៅវេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ឈើល្មើសច្បាប់ជាច្រើនដុំ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ និងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោកវរសេនីយ៍ ឯក សូ សុវណ្ណឌី មេបញ្ជាការរង ជានាយសេនាធិការកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ និងដោយមានសហការពី កម្លាំងបរិស្ថានជំរកសត្វព្រៃភ្នំឱរ៉ាល់ បានរកឃើញ ស្ថិតនៅចំណុច ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នេះបើតាមការអោយដឹងពី មន្ត្រី កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញឈើប្រណិតដែលជាវត្ថុតាង ជាច្រើនដុំ រួមមានៈ
០១. ឈើប្រណិតប្រភេទធ្នង់ ចំនួន ៣១០ កំណាត់ ស្មើនិង ៥០,៩៣១ ម៉ែត្រគូប
០២. រទេះកង់ឡាន ចំនួន ០៤ គ្រឿង។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនមន្ត្រីបរិស្ថានជំរកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)