ពោធិ៍សាត់ៈ នៅវេលាម៉ោង៨ និង០០ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្ធពិធីផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន២៤រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយ នាយរងការិយាល័យ និងនាយ នាយរង កងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។
(អត្ថបទ ម៉ាន់ ដាវីត)