ព្រះវិហារៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅស្នាក់ការសន្តិសុខផ្លូវជាតិ លេខ២១០(ស្រយ៉ង់) ស្ថិតនៅក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបចំពិធីបញ្ចុះបឋមសិលា ដើម្បីកសាងអគាររដ្ឋបាល របស់ស្នាក់ការសម្រាប់បំរើការងារ របស់ខ្លួន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព របស់
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការចូលរួមពីសំណាក់អស់លោកដែលជា ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត
ជាច្រើនរូបទៀត។
(អត្ថបទៈ ឡុក ឡា)