កណ្តាលៈ នៅវេលាម៉ោង១៤ និង០០ រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយ នាយរងការិយាល័យ និងនាយ នាយរង កងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ក៏បានផ្តាំផ្ញើដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវទៅពិនិត្យឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា។
(អត្ថបទ ម៉ាន់ ដាវីត)