តាកែវៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃញីក ឃំុខ្វាវ ស្រុកសំរោង ខេត្តតាកែវ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ។
នេះបើតាមការឱ្យដឹងពី មន្ត្រី កងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. អៀម ជូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងវែង ឃំុវខ្វាវ ស្រុកសំរោង ខេត្តតាកែវ
០២. ឡុង សុខ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃញឺក ឃំុខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៦កញ្ចប់ ដែលមានទម្ងន់ ២.៧២ក្រាម
០២. ទូរស័ព្ទ ចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)