You are currently viewing ប្រធានស្នាក់ការសន្តិសុខ១០២ នាំយកអំណោយទៅជូនដល់ គ្រួសារនាយអាវុធហត្ថ ជួបការលំបាក

ប្រធានស្នាក់ការសន្តិសុខ១០២ នាំយកអំណោយទៅជូនដល់ គ្រួសារនាយអាវុធហត្ថ ជួបការលំបាក

កំពង់ធំៈ នៅវេលាម៉ោង១៦ និង២៦នាទី ល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី ថាវ វីរិន្ទ ប្រធានស្នាក់ការសន្តិសុខ១០២ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ បាននាំយកអំណោយជូនទៅដល់ គ្រួសារនាយអាវុធហត្ថ ជួបការលំបាក គឺ លោកវរសេនីយ៍ត្រី ឈាង ប៑ុនហុង អាយុ៤៩ឆ្នាំ មុខងារ នាយការិយាល័យហឹ្វកហ្វឺន កងរាអាវុធហត្ថខេត្តកំពង់ធំ ដែលរស់នៅ

ភូមិសន្ទុកក្នុង ឃំុកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានប្រពន្ធឈ្មោះ អួន ឃាន់ អាយុ៣៤ឆ្នាំ មានកូនចំនួន៦នាក់។
អំណោយដែលទទួលបានរួមមានៈ
០១. ថវិកា ចំនួន ៦០៧.០០០រៀល
០២. អង្ករ ចំនួន ០៥បេ
០៣. កង់ ចំនួន ០១គ្រឿង
០៤. ខោអាវកីឡា ចំនួន ០៣កំប្លេរ
០៥. ស្បែកជេីង ស្រោមជេីងកីឡា ០៣សំរាប់
០៦. សៀវភៅ ៣០ក្បាល ប៉ុិច០៦ដេីម នឹងទឹកលុប ០១ដេីម
០៧. សារុងចំនួន ០១សារុង
០៨. សំពត់ អាវ កន្សែងពានាសម្រាប់ទៅបុណ្យចំនួនមួយសម្រាប់
សរុបទឹកប្រាក់សរុបចំនួន ៨៩២.០០០ រៀល ។


(អត្ថបទ​ កំពង់ធំ)