រតនគិរីៈ នៅវេលាម៉ោង១៤ និង០០ រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានប្រារព្ធពិធីផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ និងនាយ នាយរង កងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។
(អត្ថបទ ម៉ាន់ ដាវីត)