កំពង់ឆ្នាំងៈ នៅវេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករលាប្អៀរ បានធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិទ្រាឃំុស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន។
មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុករលាប្អៀរ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួនមានឈ្មោះៈ
០១. អ៊ំុ ពុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
០២. ទុន ប៊ុនលី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទ្រា ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១-ម៉ូតូ ម៉ាកC១២៥ ពណ៌ខ្មៅ ចំនួន០១គ្រឿង
២- ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣- បារីចំនួន ០២កញ្ចប់
៤- ដែកកេះចំនួន០៦
៥- ថង់ដាក់ថា្នំប្រើប្រាស់ ចំនួន០១
៦- ដបទឹកសុទ្ធសំរាប់ជក់ ចំនួន០២
៧- ប្រាក់ដុល្លា ចំនួន១០០ដុល្លា
៨- ប្រាក់រៀល ចំនួន១៧០.០០០(ដប់ប្រាំពីម៉ឺនរៀល)។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)