You are currently viewing អគារសាលប្រជុំ នៅ កងពលតូចថ្មើរជើងលេខ៤២ ដែលជាអំណោយ របស់ នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានសាងសង់រួចរាល់ប្រមាណ ៩៥ភារយហើយ

អគារសាលប្រជុំ នៅ កងពលតូចថ្មើរជើងលេខ៤២ ដែលជាអំណោយ របស់ នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានសាងសង់រួចរាល់ប្រមាណ ៩៥ភារយហើយ

ឧត្តរមានជ័យ : នៅវេលាម៉ោង១០ និង០០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រួមដំណើរជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារសាលប្រជុំ ចំនួន០១ខ្នង
ដែលមានទំហំ ៩ ម៉ែត្រ គុណ ២៤ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានសាងសង់នៅ កងពលតូចថ្មើរជើងលេខ៤២ ស្ថិតនៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា អគាសាលប្រជុំនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណ ៩៥ភារយហើយ។


(អត្ថបទ ម៉ាង សាម៉ន)