ស្វាយរៀងៈ នៅវេលាម៉ោង ១៧ និង១០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យចំនួន០៩នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយជ្រុំ ធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការអោយដឹងពី លោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. សូ សារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
២. សំអាន វិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
៣. ចក់ កូលាប ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលនៅ ភូមិ អង្គឫស្សី ឃុំស្វាយធឍំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
៤. សំ សូនី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបសិស្ស មានទីលំនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
៥. សុខ ផានិត្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរសិស្ស មានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
៦. សុខ កុសល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
៧. សុខ សំអឿន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
៨. សុឹម លក្ខណា ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
៩. ហុឹម វឿន ភេទស្រី អាយុ៤៦ឆ្នាំ មានមុខរបរ លក់ដូរ មានទីលំនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាជ្រំ ខេត្តស្វាយរៀង។
លោកវរសេនីយ៍ បានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួននេះគឺធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ពី លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពី លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទើបការឃាត់ខ្លួននេះ អាចធ្វើទៅបានដោយរលូន និងជោគជ័យ។
លោកវរសេនីយ៍ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣២កញ្ចប់ ដែលមានទម្ងន់ ៧,៥១ក្រាម
២. ម៉ូតូ ចំនួន០៣គ្រឿង
៣. ទូស័ព្ទដៃ ចំនួន១១គ្រឿង
៤. ប្រាក់រៀល ចំនួន ១០២០០០០រៀល
៥. ប្រាក់ដុល្លា ចំនួន ៨០ ដុល្លា
៦. កាំបិតបាំងតោ ចំនួន០៣
៧. ថងសំរាប់ច្រកគ្រឿងញៀនចំនួន០៥ ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)