You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត

ព្រះវិហារៈ នៅវេលាម៉ោង០៧ និង០០នាទី ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចភូមិរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១.រថយន្តម៉ាក យីឌុប ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទលេខ២ ចំនួន ៧៥ម៉ែត្រគូប។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)