ឧត្តរមានជ័យៈ នៅវេលាម៉ោង ០៣ និង០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិអូរតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួនមានឈ្មោះៈ
០១. យ៉ា មករា ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអូរតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
០២. ជិន វិចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ មុនរបរកម្មករ រស់នៅភូមិ អូរតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១-ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់
២-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)