ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការងារ កងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ នាយ នាយរង ការិយាល័យ មេបញ្ជាការ គចល័ត និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ សរុបចំនួន៣៩នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)