ឧត្តរមានជ័យៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង និងដោយមានសហការពី កម្លាំងចំរុះ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុចភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នេះបើតាមការអោយដឹងពី មន្ត្រី មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញវត្ថុតាងមួយចំនួន រួមមាន ម៉ាសីុនរណាយន្តអាឈេីចំនួន០២គ្រឿង។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យដែលជាម្ចាស់វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់។
(អត្ថបទ ម៉ាន់ ដាវីត)