កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុច ជ្រួយស្លែង ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អួន ចំនួន៣០០ម៉ែត្រ
០២. លបលូចំនួនសាច់អួន ចំនួន០៣មាត់លូ
០៣. បង្គោលចំនួន២៥០ដើម
០៤. កូនត្រីចំរុះចំនួន២៥គីឡូក្រាម។
បច្ចុប្បន្នវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកកូនត្រី ត្រូវបានលែងចូលក្នុងទន្លេវិញ។
(អត្ថបទ ម៉ាន់ ដាវីត)