កម្លាំងស្នាក់ការអូរពងមាន់ បង្ក្រាបបទល្មើសព្រៃឈើ

ស្ទឹងត្រែងៈ នៅវេលាម៉ោង០៤ និង៣០នាទីទាបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ កម្លាំងស្នាក់ការអូរពងមាន់ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចស្នាក់ការសន្តិសុខ ៧២២ អូរពងមាន់ ខេត្តស្ទឹងត្រែង ។

នេះបើតាមការអោយដឹងពី មន្ត្រី មូលដ្ឋានកងរាជអាវុធហត្ថ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួន រួមមានៈ
០១. រថយន្តម៉ាកសាំយុ៉ង ចំនួន០២គ្រឿង
០២. ឈើអារប្រភេទ ២ ចំនួន ១៥០សន្លឹក។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)