You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមាប បានប្រារព្ធពិធីបំពាក់ឋានន្តរស័ក្តិ និងប្រកាសមុខងារ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមាប បានប្រារព្ធពិធីបំពាក់ឋានន្តរស័ក្តិ និងប្រកាសមុខងារ

សៀមរាបៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមាប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ស្នាក់ការសន្តិសុខនាយការិយាល័យ នាយ នាយរង កងរាជអាវុធហត្ថខេត្ត សរុបចំនួន ១៩៣នាក់។

កម្មវិធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិជូនដល់ នាយទាហានកងរាជអាវុធហត្ថខេត្តសៀមរាប មានចំនួន ៤០នាក់ ក្នុងនោះប្រកាសមុខងារ និងបំពាក់ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ ចំនួន ១៣នាក់, ថ្នាក់វរសេនីយ៍ត្រី ចំនួន ២៧នាក់ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានមានមតិផ្តាំផ្ញើ ដល់កងកម្លាំងមន្ត្រី កងរាជាអាវុធហត្ថក្នុងខេត្តទាំងអស់ ត្រូវខិតខំរក្សាសន្តិសុខជួនប្រជាពលរដ្ឋ និងចៀសវាងឲ្យឆ្ងាយពីបទល្មើសផ្សេងៗ កុំឲ្យមានការពាក់ព័ន្ធនឹងខ្លួន ហើយខិតខំប្រឹងប្រែងជួយទប់ស្តាត់ បទល្មើសក្នុងដែនសមត្ថកិច្ច របស់ខ្លួនឲ្យមានប្រសិទ្ធភាព៕


(អត្ថបទ ម៉ាន់ ដាវីត)