បាត់ដំបងៈ នៅវេលាម៉ោង ២៣ និង៥០នាទី យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឬស្សី ធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការអោយដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឬស្សី បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. សេង វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
២. សេន សាអែម(ហៅដាវ)ភេទស្រី អាយុ19ឆ្នាំមុខរបរបំរេីខារ៉ាអូខេ ស្នាក់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៦កញ្ចប់ ដែលមានទម្ងន់ ១.៣០ក្រាម
២.ម៉ូតូ ចំនួន០១គ្រឿង
៣.ទូរស័ព្ទ ណូគាចំនួន០២គ្រឿង
៤.ដែកកេះ ចំនួន២។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)