You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី បន្តអប់រំផ្សព្វផ្សាយការងារចិត្តសាស្ត្រដល់អាវុធហត្ថនៅខេត្តកែប

ឧត្តមសេនីយ៍ទោ នាង សុជីវី បន្តអប់រំផ្សព្វផ្សាយការងារចិត្តសាស្ត្រដល់អាវុធហត្ថនៅខេត្តកែប

អហ កែប៖ នៅព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានប្រារព្ធពិធីផ្សព្វផ្សាយ ស្តីពីការងារអប់រំ​ចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ​ចំណុះ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចំនួនប្រមាណ១១៧នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋា​ភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ កម្មវិធី​គោល​នយោបាយរបស់ថ្នាក់ដឹកនាំ និងបទបញ្ជា ៦ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ល។ ការងារអប់រំចិត្តសាស្ត្រនេះ ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ទូទាំងប្រទេស២៥រាជធានី ខេត្តរហូតដល់ខែតុលាទើបចប់ យោងតាមផែនការ​ត្រូវបានបែងចែកជា៣ក្រុម៖ ក្រុមទី១ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការអប់រំផ្សព្វផ្សាយចំនួន៨រាជធានី ខេត្ត។ ក្រុមទី២ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល​និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការអប់រំផ្សព្វផ្សាយចំនួន៨ខេត្ត។ ក្រុមទី៣ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការអប់រំផ្សព្វផ្សាយចំនួន៨ខេត្ត។

f14ee521d954f187ae344ba5aa12792d

5d02fcb8aa0714656a6da95998050160

5be1032f34e9c290dc2ca4316603a4ef

1ae1ddbeb1d30821dced87143608f8e0