You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ បង្ក្រាបទីតាំងស្តុកឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០៣ទីតាំង

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ បង្ក្រាបទីតាំងស្តុកឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០៣ទីតាំង

ពោធិ៍សាត់ៈ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយ កម្លាំងចំរុះ បានធ្វើការបង្ក្រាបទីតាំងស្តុកអុសឈើចម្រុះ ដោយគ្មានច្បាប់អនុញ្ញាតចំនួន០៣ទីតាំង កាលពីវេលាម៉ោង០៩ និង២០នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ត ពោធិ៍សាត់។

នេះបើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានម្ចាស់អាជីវកម្មទីតាំងទាំង០៣កន្លែងនោះ រួមមានឈ្មោះៈ
០១. ណឹម វុទ្ធី ភេទប្រុស អាយុ ៤៧ ឆ្នាំ
០២. ង៉ោ ហួង ភេទប្រុស អាយុ ៣២ ឆ្នាំ
០៣. ង៉ោ ហួង ភេទប្រុស អាយុ ៣២ ឆ្នាំ។

បន្ថែមពីនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញវត្ថុតាងមួយចំនួន រួមមាន អុសចំរុះ ចំនួន ៤១៥.៤៨ ស្ទែរ ផងដែរ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)