You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ស្វាយរៀងៈ នៅវេលាម៉ោង១៤ និង០០ រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ និងមេបញ្ជាការក្រុង ស្រុកទាំង៨ ព្រមទាំង នាយ នាយរង កងរាជអាវុធហត្ថខេត្ត សរុបចំនួន៥៧នាក់។
លោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង ទទូលការងារកសាងកម្លាំង បានឡើងអានសេចក្តីសម្រេច បែងចែកភារកិច្ចរបស់មេបញ្ជាការរងទទូលារងារ។

បន្ទាប់មក លោកវរសេនីយ៍ឯក នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ បានឡើងអាន បទបញ្ជា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពី ផែនការ ការពារបុណ្យចូលឆ្នាំថ្មី។

បន្ទាប់មក លោកវរសេនីយ៍ត្រី ហ៊ាន ចាន្ធី នាយរង សេនាធិការដ្ឋាន បានឡើងអានរបាយការណ៍ប្រចាំឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧។

ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានដាក់ទិសដៅក្នុងឆ្នាំ២០១៧ នោះផងដែរ រួមមានៈ
១ ស្តីពីការក្តាប់ឲ្យបាននូវបណ្តាញព័ត័មានតាមមូលដ្ឋាន
២ ការងារបង្ការបង្ក្រាបបទល្មើស គ្រប់ករណីដែលកើតមាន
៣ ការងារជួយសង្គ្រោះប្រជាពលរដ្ឋ
៤ ស្តីពីការគោរពច្បាប់ចរាចរផ្លូវគោក
៥ ត្រួតពិនិត្យឲ្យច្បាស់លាស់ចំពោះនាយ នាយរងអាវុធហត្ថឆ្លងវគ្គសិក្សា។


(អត្ថបទ ម៉ាន់ ដាវីត)