បាត់ដំបងៈ នៅវេលាម៉ោង០៨ និង០០ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រារព្ធពិធីផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ និងនាយ នាយរង កងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។
បន្ទាប់ពី ពិធីផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត បានបញ្ចប់រួចរាល់មក ឯកឧត្តម ឧត្តមសេនីយ៍ត្រី ក៏បន្តបើកកិច្ចប្រជំុ ការអនុវត្តន៍តួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែមករា និងទិសដៅបន្ត ខែកុម្ភះ ឆ្នាំ២០១៧ ដើម្បីពង្រឹងការងារកងរាជអាវុធហត្ថខេត្ត អោយកាន់តែមានប្រសិទ្ធិភាព។
(អត្ថបទៈ ម៉ាន់ ដាវីត)