ឧត្តរមានជ័យៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. លី វេីយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
០២. សុំ វុតធី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
០៣. រិទ្ធ ចំរេីន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
០៤. សៀង ចាន់នួន ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់
០២. ម៉ូតូwavi ០១២ពណ៍កណ្តុរប្រមាស ចំនួន០១គ្រឿង
០៣. ជញ្ជេីងសំរាប់ថ្លឹងសារធាតុញៀន ចំនួន០១គ្រឿង
០៤. ទូរស័ព្ទដៃ ចំនួន០៥គ្រឿង
០៥. ខ្សែរក ចំនួន០២ខ្សែរ
០៦. កងដៃ ចំនួន០១វង់
០៧. ក្រវិល ចំនួន០១គួរ
០៨. ខ្សែរដៃលោហៈធាតុពណ៍លឿងចំនួន០១ខ្សែរ
០៩. លុយដុល្លា ចំនួន១០២០ដុល្លា
១០. លុយខ្មែរ ចំនួន៥១៩០០០០រៀល
១១. ប្រដាប់សេពសារធាតុញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)