You are currently viewing ឃាត់ខ្លួនអនីតិជន ចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

ឃាត់ខ្លួនអនីតិជន ចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

កំពង់ឆ្នាំងៈ នៅវេលាម៉ោង២៣ និង១០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនអនីតិជនចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នេះបើតាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ហូ ស៉ិនថន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង
០២. ឈួម ឌីម៉ល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
០៣. រិន ធីវុឌ្ល្យធា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិថ្ពករាជ ឃំុគោក បន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
០៤. អេង ថាវរ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្ពករាជ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់
០២. ម៉ូតូ ចំនួន០១គ្រឿង
០៣. ទូរស័ព្ទ ចំនួន០១គ្រឿង
០៤. លុយខ្មែរ ចំនួន២៦០០០រៀល។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


(អត្ថបទ ម៉ាន់ ដាវីត)