កំពង់ធំៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន៤០នាក់ក្នុងនោះប្រកាសមុខងារ ០៥នាក់ និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៌ទោចំនួន០៩នាក់
ថ្នាក់វរសេនីយ៌ត្រីចំនួន២៦នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ នាយ នាយរងកងរាជអាវុធហត្ថខេត្ត សរុប១២៧នាក់។
(អត្ថបទៈ កំពង់ធំ)