ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ម៉ក់ គឹមហុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០២. គឿន រស្មី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកគ្រវីភ្លើងនៅហាងបារបារាំង ទីលំនៅមិនពិតប្រាកដ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង០២នាក់ខាងលើនេះ គឺជាមុខសញ្ញាឆក់យ៉ាងសកម្មនៅតាមឆ្នេរសមុទ្រ ហើយពួកគេបានឆ្លើយសារភាពថា រូបគេ ធ្លាប់ធ្វើសកម្មភាពឆក់ ចំនួន០២ដងរួចមកហើយ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទអឹមឌី (ថ្នាំគ្រវីក្បាល) ចំនួន០៥គ្រាប់ និង០១កញ្ចប់តូច
០២. ម៉ូតូ ចំនួន០១គ្រឿង
០៣. ទូរស័ព្ទ ចំនួន០២គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)