កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពារាំង សហការ ចេញធ្វើប្រតិបត្តិការសង្គ្រោះ

ព្រៃវែងៈ នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១លើក រវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ បុកជាមួយរថយន្ត កុងតឺន័រដឹកដំឡូង

បណ្តាលឲ្យស្លាប់ មនុស្សចំនួន០៥នាក់ និងរបួសចំនួន០៧នាក់ នៅតាមផ្លូវជាតិលេខ៨ ស្រុកពារាំង ខេត្តព្រៃវែ។
ក្នុងករណីគ្រោះថ្នាក់នោះផងដែរ គេសង្កេតឃើញថា មានកម្លាំងចម្រុះ រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង បានសហការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ ដោយដឹកទៅមន្ទីរពេទ្រ។
ទាំងនេះ សបញ្ជាក់អោយឃើញថា កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងតែងតែនៅជិត ហើយជួយបងប្អូនប្រជាពលរដ្ឋ មិនថាស្ថិតនៅក្នុងពេលវេលា និងកាលៈតេសៈលំបាកយ៉ាងណាឡើយ។

(អត្ថបទៈ ម៉ាន់ ដាវីត)