ស្វាយរៀង៖ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅឃុំគគីរ ស្រុករមាសហែក បានប្រារព្ធពិធីក្រុងពិលា បញ្ចុះបឋមសិលាកសាងឧបដ្ឋានសាលា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍
សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី អ្នកកញ្ញា ជាច្រើនរូបផងដែរ។ យោងតាមគម្រោងនៃការសាងសង់ គឺនឹងប្រើរយៈពេល៥ខែ ដើម្បីសាងសង់រួចរាល់ ដោយប្រើអស់ថវិកាសរុបចំនួនប្រមាណ១១៥.០០០ដុល្លារអាមេរិក។
(អត្ថបទៈ ឧ.អេង ហីុ)