ឧត្តរមានជ័យៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហានកងរាជអាវុធហត្ថខេត្ត ចំនួន១៨រូប ក្នុងនោះបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៌ទោចំនួន០៤រូប
ថ្នាក់វរសេនីយ៌ត្រីចំនួន១៤រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ នាយ នាយរងកងរាជអាវុធហត្ថខេត្ត សរុប៤៨នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ញាការក៏បានមានមតិសំណេះសំណាលផ្តាំផ្ញើដល់នាយអាវុធហត្ថគ្រប់រូបត្រូវយកចិត្តទុកដាក់ទប់ស្កាត់ បង្ការបង្រ្កាប់រាល់បទល្មើសផ្សេងៗ ពិសេសបទល្មើសធនធានធម្មជាតិ និងគ្រឿងញៀន ។
(អត្ថបទ ម៉ាន់ ដាវីត)